(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានចុះសំណេះសំណាលជាមួយកសិករ និងប្រជាពលរដ្ឋ ប្រមាណ១០០នាក់ នៅក្នុងវេទិកាសាធារណៈ នាស្រុកកោះអណ្តែត ខេត្តតាកែវ។
នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានអះអាងថាប្រជាពលរដ្ឋ និងកសិករទាំងនោះ បានសម្តែងនូវការគាំទ្រចំពោះកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងស្នើឲ្យរាជរដ្ឋាភិបាលអនុវត្តន៍ច្បាប់កម្ចាត់មន្ត្រីពុករលួយបន្ថែមទៀត។
កញ្ញា ធី សុវណ្ណថា បានសរសេរយ៉ាងដូច្នេះថា «ព្រឹកនេះ វេទិកា(ទី៤១) ស្រុកកោះអណ្តែត ខេត្តតាកែវ ពលរដ្ឋ១០០០នាក់ ពលរដ្ឋថា៖ រីករាយគាំទ្រ កំណែទម្រង់របស់រាជរដ្ឋាភិបាល និង
ស្នើសុំរាជរដ្ឋាភិបាល អនុវត្តច្បាប់កំចាត់មន្ត្រីពុករលួយបន្ថែមទៀត»។
គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានរៀបចំឲ្យមានវេទិកាសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅបណ្តារាជធានីខេត្តទូទាំងប្រទេស ហើយនៅរាល់ដងដែលកញ្ញា បានចុះទៅជួបប្រជាពលរដ្ឋកន្លងមក មានប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមជាមួយនឹងសកម្មភាពកញ្ញា៕