(ព្រះវិហារ)៖ លោក ប៉ាង យៀត សមាជិកក្រុមប្រឹក្សាស្រុក និងជាអតីតអភិបាលស្រុកគូលែន ខេត្តព្រះវិហារ បានទទួលមរណភាព នៅវេលាម៉ោង ១៖៤៥នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។

សពរបស់លោក ប៉ាង យៀត ត្រូវបានក្រុមគ្រួសារដឹកយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់លោក ស្ដិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ៕