(ភ្នំពេញ)៖ ឧកញ៉ា ឬទ្ធី រស្មី បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ ឯកឧត្តម ជា សុក្រវុឌ្ឍី ទីប្រឹក្សា ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា ចំពោះមរណភាពរបស់ មហាឧបាសក ជា សាវ៉ុន ដែលត្រូវជាឳពុករបស់ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២:០០ថ្ងៃត្រង់ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម ជា សុក្រវុឌ្ឍី ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់រូបមហាឧបាសក ជា សាវ៉ុន ដែលជាឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។

ក្នុងខណៈវេលាដ៏ក្រៀមក្រំបំផុតនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក ជា សាវ៉ុន សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕