Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី៖ កម្មវិធីអាហារូបករណ៍ «អនាគតខ្ញុំ» ផ្តល់ឱកាសឲ្យនិស្សិតក្រីក្រ មានសមត្ថភាពបន្តសិក្សានៅថ្នាក់ឧត្តមសិក្សា

16-10-2016 15:06

(ភ្នំពេញ)៖ ប្រធានសហភាព សហព័ន្ធយុវជកម្ពុជា លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ «អនាគតខ្ញុំ» របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជាការផ្តល់ឱកាសឲ្យប្អូនៗ ជានិស្សិតក្រីក្រ ដែលមានសមត្ថភាព អាចទទួលបាន អាហារូបករណ៍ ទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រឡងអាហារូបរណ៍អនាគតខ្ញុំ របស់ ស.ស.យ.ក។

លោក ហ៊ុន ម៉ានី បានលើកឡើងទៀតថា កម្មវិធីអាហារូបករណ៍ អនាគតខ្ញុំនេះ ក៏ជាការកៀរគរការគាំទ្រពីសប្បុរសជន និងបណ្តាក្រុមហ៊ុន នានាចូលរួមបដិភាគនៃការទទួលខុសត្រូវសង្គម របស់ពួកគេផងដែរ។

គួរជម្រាបថា នៅថ្ងៃទី១៦ ខែតុលានេះ ស.ស.យ.ក បានរៀបចំការប្រឡងប្រជែងដើម្បីទទួលយកអាហារូបករណ៍ «អនាគតខ្ញុំ» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានបេក្ខជន១៦១៧នាក់/អង្គ៕