(ភ្នំពេញ)៖ ហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ ត្រូវជាម្ដាយបង្កើតអ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ បានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ ដោយរោគាពាធ។
មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ឡាយ ង៉ោ បានទទួលមរណភាពនៅថ្ងៃអង្គារ៍ ទី២៤ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៦:០៨នាទីល្ងាច ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។
កម្មវិធីបុណ្យធ្វើនៅគេហដ្ឋានរបស់អ្នកឧកញ៉ា ហេង សៀ ស្ថិតនៅក្នុងបុរីអ័រគីដេ (ផ្លូវ២០០៤) ផ្លូវផ្កាឈូក/៨ ផ្ទះលេខ ១៣/១១ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី២៧ ខែធ្នូ វេលាម៉ោង ៥.៣០នាទីព្រឹកដង្ហែរសពទៅខេត្តកំពត។ លុះវេលាម៉ោង ៣:៤០នាទី នឹងប្រារព្ធពិធីបញ្ចុះសព តាមទំនៀមចិនសែ៕