ក្រសួងបរិស្ថាន៖ គុណភាពទឹកក្នុងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ និងជីវៈចម្រុះ
25-12-2024 13:21
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងពីគុណភាពទឹកសាធារណៈ នៅក្នុងទីតាំងទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រចាំខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផលនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រសួងបរិស្ថានសូមជម្រាបជូនថា លទ្ធផលត្រួតពិនិត្យគុណភាពទឹកទាំង ៥ទីតាំងរួមមាន៖ ទីតាំងកោះពេជ្រ (ចតុមុខ) ស្ថានីយបូបទឹកជ្រោយចង្វារ (មេគង្គលើ) វត្តក្តីតាកុយ (មេគង្គក្រោម) កំពង់ផែភ្នំពេញ (ទន្លេសាប) កំពង់ចម្លងតាខ្មៅ ខេត្តកណ្តាល (ទន្លេបាសាក់) គឺអនុលោមតាមស្តង់ដារកំណត់ សម្រាប់តំបន់ទឹកសាធារណៈ (មានសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ និងជីវៈចម្រុះ)៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖