Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មី ត្រូវបានបញ្ចប់, លទ្ធផលនឹងប្រកាសនៅពេលបន្តិចទៀត

16-10-2016 13:28

(ភ្នំពេញ)៖ បន្ទាប់ពីបានរៀបចំសន្និបាតប្រចាំលើកទី២១ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មី, នៅពេលនេះតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៖២៥នាទីរសៀលថ្ងៃអាទិត្យនេះ ការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មិ ត្រូវបានបញ្ចប់, លទ្ធផលនឹងប្រកាសនៅពេលបន្តិចទៀត។

សូមជំរាបថា នៅព្រឹកថ្ងៃអាទិត្យនេះ គណៈមេធាវីកម្ពុជា បានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២១ ដើម្បីការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មី សម្រាប់អាណត្តិទី១១ សម្រាប់ឆ្នាំ២០១៦-២០១៨។ ប្រធានគណៈមេធាវីមួយអាណត្តិរយៈពេល២ឆ្នាំ។

បេក្ខជនដែលត្រូវប្រកួតប្រជែងយកតំណែង ប្រធានគណៈមេធាវី ជំនួសតំណែង លោក ប៊ុន ហ៊ុន នៅព្រឹកថ្ងៃនេះ រួមមានលោកមេធាវី ឈី សម្បត្តិ, លោកមេធាវី សួន វិសាល, លោកមេធាវី នូ ចន្ថា និងលោកមេធាវី ហែម សុជាតិ ផងដែរ។

បើតាមលិខិតជូនដំណឹងរបស់គណៈមេធាវី ដែលចុះហត្ថលេខាដោយ លោក ប៊ុន ហ៊ុន បានឲ្យដឹងថា គណៈមេធាវី នៃកម្ពុជា គ្រោងចំណាយថវិកា ៩៨,២១៩ដុល្លារ លើការរៀបចំមហាសន្និបាត, ការបោះពុម្ពសៀវភៅបញ្ជីសមាជិកគណៈមេធាវី, និងឯកសារផ្សេងៗ រួមនឹងកម្មវិធីជប់លៀងអបអរសាទរ មហាសន្និបាតផងដែរ៕