(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គេត (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ចប់អាណត្តិការងារនៅកម្ពុជា ជួបសម្តែងការគួរសម និងជម្រាបលា។
សូមបញ្ជាក់ថា លោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គេត ត្រូវបានរដ្ឋាភិបាលឥណ្ឌា តែងតាំងជា ឯកអគ្គ រដ្ឋ ទូត ឥណ្ឌាប្រចាំនៅកម្ពុជាកាលពីឆ្នាំ២០២០។
ក្នុងអាណត្តិការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា លោកស្រី បានបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ជាពិសេសការប្រឹងប្រែងជំរុញកិច្ចការទាំងឡាយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា៕