(ភ្នំពេញ)៖ លោក គង់ ផល្លៈ និងលោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ពីភាគីពាក់ព័ន្ធ។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងវិស័យពាក់ព័ន្ធប្រមាណ ១៧០នាក់ នៅសណ្ឋាគារ សុខា ភ្នំពេញ។

ជាមួយគ្នានេះ អ្នកចូលរួមទាំងអស់ដែលមកពីគ្រប់វិស័យពាក់ព័ន្ធ បានចូលរួមជជែកពិភាក្សាយ៉ាងសកម្ម ដើម្បីអង្គសិក្ខាសាលាទទួលបាននូវគំនិតយោបល់ថ្មីៗបន្ថែមទៀត សម្រាប់ជាធាតុចូលដើម្បីធ្វើឱ្យខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះកាន់តែទទួលបាននូវគុណភាព និងប្រសិទ្ធិភាព៕