(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកែប នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំ ពិធីឆ្លងឆ្នាំសកល ឆ្នាំ២០៤ ចូលឆ្នាំ២០២៥ នៅខេត្តកែប។

តាមរយៈសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកែប បានឱ្យដឹងថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៤ ចូលឆ្នាំ២០២៥ និងអបអរសាទរខួបលើកទី៤៦ នៃទិវាបុណ្យជាតិ ជ័យជំនះ ៧ មករា(៧ មករា ១៩៧៩ - ៧ មករា ២០២៥) រដ្ឋបាលខេត្តកែប នឹងរៀបចំឱ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនដូចជា៖ ការតាំងពិពណ៌ផលិតផល, ការអុំទូកផ្កាចារសមុទ្រ, បង្ហើរខ្លែង រួមជាមួយនឹងល្បែងកម្សាន្តជាច្រើនទៀតនៅទីធ្លាមុខសាលាខេត្តកែប តាមបណ្ដោយឆ្នេរលេងទឹក និងទីតាំងសំខាន់ៗមួយចំនួនទៀត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប៖