(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីកម្មវិធីប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ ២០១៧ ដោយប្រាប់ឲ្យមន្ត្រីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមទាំង ប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ប្រចាំនៅគ្រប់ក្រសួង-ស្ថាប័ន និងរាជធានីខេត្តទាំងអស់ ត្រៀមខ្លួនទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ACU បានឲ្យដឹងថា ដំណើរការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលនឹងធ្វើឡើងរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃបុណ្យ ចាប់ពីម៉ោង ៨ព្រឹក ដល់៥ល្ងាច រយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែមករា ឆ្នាំ២០១៧៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖