មន្ត្រីនគរបាល និងយោធាការពារព្រំដែន២នាក់ ត្រូវបានឃាត់ខ្លួននិងដកហូតថ្នាំញៀន ១គីឡូក្រាម ខណៈកំពុងឆ្លងចូលវៀតណាម
16-10-2016 12:39
(រតនគិរី)៖ មន្ត្រីនគរបាលវរការពារព្រំដែន៦២៣ និងមន្ត្រីយោធាវរការពារព្រំដែន ១០២ មានគ្នា២នាក់ ត្រូវបានកម្លាំងអង្គភាពប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍៧២១ របស់ប្រទេសវៀតណាម ធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន ១គីឡូក្រាម ខណៈកំពុងឆ្លងដែនចូលប្រទេសវៀតណាម ត្រង់ចំណុចស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម។
លោកវរសេនីយ៍ឯក ងួន សុវណ្ណា មេបញ្ជាការវរការពារព្រំដែន៦២៣ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ថា ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួរហើយ ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថា ម្នាក់ជាមន្ត្រីនគរបាលវរការពារព្រំដែន៦២៣ មានឈ្មោះ ចាប សាមៀន រីឯម្នាក់ទៀត ជាមន្ត្រីយោធាវរការពារព្រំដែន១០២ មានឈ្មោះ អាន ប៊ុនធី៕