(ភ្នំពេញ)៖ យុទ្ធនាការ «ផ្ការីក» របស់ទណ្ឌិត សម រង្ស៉ី ដែលជាជនក្បត់ជាតិ ៣ជំនាន់ និងជាអ្នកនយោបាយបាត់ការគាំទ្រទាំងក្នុង និងក្រៅប្រទេស ដែលតែងតែបំផុសបំផុល ញុះញង់ និងបំបះបំបោរឱ្យពលរដ្ឋធ្វើបដិវដ្តន៍ពណ៌តាមផែនការរបស់ខ្លួន «ផ្ការីក» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ យុទ្ធនាការនេះទទួលបានរិះគន់ និងថ្កោលទោសពីគ្រប់មជ្ឈដ្ឋានទាំងអ្នកនយោបាយ អ្នកតាមដានបញ្ហាសង្គម ក្រុមអង្គការសង្គមស៉ីវិល ព្រមទាំងសាធារណជនទូទាំងប្រទេស។

យុទ្ធនាការនេះ ត្រូវបាន លោក លោក រៀល ខេមរិន្ទ្រ ជាអតីតតំណាងរាស្ត្រគណបក្សអតីតគណបក្សសង្គ្រោះជាតិ (CNR)P) បានចេញមកចំអកឱ្យទណ្ឌិត សម រង្ស៉ី យ៉ាងចាស់ដៃថា យុទ្ធនាការផ្ការីករបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ គឺមិនអាចទៅរួចនោះទេ ពីព្រោះនេះជាផ្កាជ័រ ហើយជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៉ី ត្រូវបានបញ្ចប់ហើយ។

លោក លោក រៀល ខេមរិន្ទ្រ បានលើកឡើងដូច្នេះថា៖ «ពាក្យផ្ការីកខ្ញុំតែងតែលឺជាញយ ពីព្រោះទណ្ឌិត សម រង្ស៉ី អាចនិយាយថា ជាជនក្បត់ជាតិ ៣ជំនាន់ តែងតែយករឿងពីបរទេសដែលជួបនឹងវិបត្តិអ្វីមួយគឺគាត់តែងតែយកពាក្យ (ផ្ការីក) ដែលថាតាមគេដើម្បីយកបំពុលសង្គម ប៉ុន្តែ ផ្ការីករបស់គាត់ រីកតែម៉េចនឹងបានពីព្រោះជាផ្កាជ័រហ្នឹង»។

លោក លោក រៀល ខេមរិន្ទ្រ បានប្រដូចពាក្យផ្ការីក របស់ទណ្ឌិត សម រង្ស៉ី ជាផ្កាជ័រដែលគ្មានថ្ងៃរីកបាន និងជាផ្កាជ័រគ្រាន់តែយកលំអគេហដ្ឋានតែប៉ុណ្ណោះ។ ដោយឡែកផ្កាជ័ររបស់ទណ្ឌិត សម រង្ស៉ីនេះ គឺគ្រាន់តែលំអបក្ខពួករបស់ខ្លួនមួយក្តាប់តូចតែប៉ុណ្ណោះ។

«បច្ចុប្បន្ននេះ ជីវិតរបស់គាត់ បានបញ្ចប់ទៅហើយ សូមជម្រាបបងប្អូនជនរួមជាតិជីវិតនយោបាយគាត់ បានបញ្ចប់ទៅហើយ អ្វីដែលគាត់លើកឡើង គាត់បំផុស វាគ្រាន់តែកុំឱ្យស្ងាត់ឆាកនយោបាយតែប៉ុណ្ណឹង ជីវិតនយោបាយទាំងក្នុង និងក្រៅប្រទេសបានបញ្ចប់ មតិជាតិ និងអន្តរជាតិគេឈប់រវីរវល់នឹងចរិកក្រឡេចក្រឡុច ក្នុងការដឹកនាំនយោបាយ បំផ្លាញជាតិខ្លួនឯង»។ នេះជាការលើកឡើងបន្ថែមរបស់លោក លោក រៀល ខេមរិន្ទ្រ។

លោក លោក រៀល ខេមរិន្ទ្រ បានអំពាវនាវដោយទទូចសុំឱ្យជនរួមជាតិ ជាពិសេសយុវជន យុវនារី ដែលជាទំពាំងស្នងឫស្សី ដែលជាបង្គោលដ៏រឹងមាំរបស់ជាតិ សូមឱ្យបែរត្រឡប់មកមើលការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណប្រជាជនកម្ពុជា កំពុងតែធ្វើឱ្យប្រទេសជាតិ មានការជឿនលឿន អភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកបានផ្តាំថា សូមជនរួមជាតិមេត្តាឈប់ជឿលើការញុះញង់ អុជអាល់របស់ទណ្ឌិត សម រង្ស៉ី ដើម្បីបង្កើតចាបដិវត្តន៍ពណ៌ យុទ្ធនាការផ្ការីកក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាឱ្យសោះ ពីព្រោះទណ្ឌិត សម រង្ស៉ី ជាបុគ្គលមួយដែលចាប់កំណើតមកដើម្បីបំផ្លាញជាតិតពូជតែប៉ុណ្ណោះ៕