(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អតីតស្ថាបនិកវិទ្យុអាស៊ីសេរី បានទម្លាយអាថ៌កំបាំង ដែលប្រធានវិទ្យុអាស៊ីសេរី លោក សំ ប៉ូលី បានរៀបគម្រោងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ការផ្សាយរបស់វិទ្យុអាស៊ីសេរី។ ការទម្លាយរបស់ លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ជុំវិញប្រធានបទ «វិជ្ជាជីវៈសារព័ត៌មានក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយម»។

ជុំវិញផែនការនេះ លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានដឹងឡើយ ពោលគឺប្រធានវិទ្យុអាស៊ីសេរីឈ្មោះ សំ ប៉ូលី ប៉ុណ្ណោះដែលជាអ្នកលួចលាក់គំនិតទុច្ចរិត ក្នុងការរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

បើតាម លោក ម៉ារ យ៉ារិទ្ធិ, បើសិនជាអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដ ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានពិតមែននោះ នោះការផ្សាយរបស់វិទ្យុអាស៊ីសេរី នឹងមិនអាចផ្សាយដោយបង្កប់នូវផែនការផ្ដួលរំលំរដ្ឋាភិបាលណាមួយបែបនេះឡើយ។

សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖