(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នៅក្នុងវិជ្ជាជីវៈសារព័ត៌មាន មិនមានហាមឃាត់ ឬដកសិទ្ធិនយោបាយណាមួយពីអ្នកសារព័ត៌មានទេ ប៉ុន្តែត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងវិស័យព័ត៌មាន។

ការលើកឡើងរបស់លោក ប៉ែន បូណា បែបនេះគឺធ្វើឡើងដើម្បីឆ្លើយតបជុំវិញការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី លើរូបលោកថា ក្នុងរយៈពេលជិត៣០ឆ្នាំនៅក្នុងវិស័យសារព័ត៌មាន លោកគឺជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះលោក ប៉ែន បូណា បានបង្ហាញទៅកាន់អ្នកសារព័ត៌មានថា ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាននេះ គឺមានតម្លៃខ្លាំងណាស់ ហើយនៅពេលដែរអ្នកព័ត៌មានបានគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ បានធ្វើឱ្យការផ្សាយព័ត៌មាន និងការវិភាគរបស់អ្នកសារព័ត៌មានផ្សាយចេញទៅ មានតម្លៃសម្រាប់សង្គម អាចធ្វើឱ្យព្រមស្ដាប់ និងពិចារណាដើម្បីធ្វើជាធាតុចូល ក្នុងការកែលម្អសម្រាប់សង្គម នោះហើយជាតម្លៃរបស់អ្នកសារព័ត៌មាន។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖