(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកអគ្គលេខាធិការ លោក លោកស្រីអគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងទីប្រឹក្សាសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី។

របៀបវារៈនៃកិច្ចប្រជុំផ្លូវការលើកទី១នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងកំណត់ទិសដៅការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន៖ (១) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (២) គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក.) និង (៣) គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាសេនាធិការ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ៖