(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចប៉ែកឦសាន ជាតឹកតាងជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ ដែលឃើញពិតនៃការងារព្រំដែន ការគ្រប់គ្រង និងកិច្ចការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជាពិសេសអ្នក ដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់ បានចែករំលែកបទពិសោធន៍ល្អៗអំពីដំណើរទស្សនកិច្ចនេះ។ ពួកគេយល់ឃើញថា ដំណើរទស្សនកិច្ចនេះពោរពេញដោយការផ្តល់ចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេស ការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។
ប្រជាពលរដ្ឋ ដែលបានចុះផ្ទាល់ និងបានមើលឃើញពីស្ថានភាពពិតពីបន្ទាត់ព្រំដែន, ពួកគាត់បានលើកឡើងដូចៗគ្នាថា «ពេលនេះទើបដឹងច្បាស់ថា កាលពីមុនគ្រាន់តែស្តាប់លឺព័ត៌មានមួយចំនួនពីព្រំដែន សុទ្ធតែជាព័ត៌មានក្លែងក្លាយ។ ដូច្នេះនៅពេលដែលពួកគាត់ជាប្រជាពលរដ្ឋ បានមកឃើញបបង្គោលព្រំដែន សបញ្ជាក់យ៉ាងច្បាស់ថាទឹកដីរបស់កម្ពុជា មិនបានបាត់បង់ទៅណានោះទេ»។
ពួកគាត់បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាល ក្រោមដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនីតិកាលទី៧ ដែលបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ជាពិសេសកិច្ចខិតខំប្រឹងថែរក្សាបូរណភាពទឹក អធិបតេយ្យជាតិ ព្រមទាំងការងារចរចាបោះបង្គោលព្រំដែន ជាមួយប្រទេសជាតិខាង ដើម្បីកំណត់ឱ្យច្បាស់ពីដែនសីមារបស់កម្ពុជា។
សូមររម្លឹកជូនថា នេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយសម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ថវិកានេះជាថវិកាផ្ទាល់របស់សម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕
សូមាស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដែលចុះដោយផ្ទាល់នៅតាមក្រវាត់ព្រំដែន៖