Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាកាសធាតុលើផ្ទៃសមុទ្រថ្ងៃនេះ! ផ្ទៃមេឃមានពពកច្រើន ភ្លៀងធ្លាក់ដោយកន្លែង សូមភ្ញៀវទេសចរទៅលេងតាមបណ្តាកោះ និងឆ្នេរសូមពាក់ពោងសុវត្ថិភាព (Video Inside)

16-10-2016 09:25

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៦នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្ដមានពពកច្រើន ភ្លៀងធ្លាក់ដោយកន្លែង រីឯកម្លាំងខ្យល់បក់កន្ដ្រាក់ និងស្ងប់បង្គួរ ទឹក រលកយោលមធ្យម នៅចន្លោះឃ្លង។

លោកស្នងការបានបញ្ជាក់ថា «ចំពោះឆ្នេរបែរទៅលំហរសមុទ្រ ពិសេសឆ្នេរអូរឈើទាលខ្យល់បក់បង្គួរ និងទឹករលកយយោលមធ្យម។ អាកាសធាតុបែបនេះ ស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ច ប្រចាំនៅតាមតំបន់ឆ្នេរនិងកោះ អាស្រ័យដូចបានជំរាបជូនព័ត៌មានខាងលើ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មេត្តាមកកំសាន្តលេង នៅតាមបណ្ដាលឆ្នេរ និងកោះមានសម្រស់ស្រស់ស្អាត ក្នុងខេត្តព្រះសីហនុយើង ឲ្យបានកាន់តែច្រើន ពីព្រោះនៅទីនេះ មានសមត្ថកិច្ចយើងខ្ញុំ រងចាំផ្ដល់ព័ត៌មាន និងទំនាក់ទំនងបំរើសេវាជូន នៅក្បែរ»

លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថា សូមគោរព ស្នើសុំ ចូលរួម បំពាក់ពោងពេលធ្វើដំណើរកំសាន្តតាមបណ្ដាលកោះនានា និងការចុះកំសាន្តលេងទឹកក៏សូម ពាក់ពោងការពារ ដើម្បីសុវត្ថិភាព អស់លោកអ្នកឲ្យបានគ្រប់ៗគ្នាផងដែរ សូមអរគុណ គ្រប់យ៉ាងដែលបានសហការណ៏ជាមួយសមត្ថកិច្ចយើងខ្ញុំ៕