(កំពង់ស្ពឺ)៖ បេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការណ៍មកពី គណបក្សភ្លើងទៀន អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរស្រឡាញ់ជាតិ នៅភូមិត្រាំកង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សរុបចំនួន ២៤នាក់ នាថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ឆ្នាំ២០២៤ បានផ្តាច់ខ្លួនពីក្រុមប្រឆាំង ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកថ្មីទាំងនោះ មានការចូលរួមពី លោក អ៊ុយ សារឿន ប្រធានគណៈកម្មការគណបក្សឃុំ លោក ឈូក សុផល អនុប្រធានគណៈកម្មការគណបក្សឃុំ លោក មា៉ន់ ទូច ចលនាយុវជនស្រុកបសេដ្ឋ និងថ្នាក់ដឹកនាំគណបក្ស ភូមិឃុំមួយចំនួនទៀត។
ការចាកចេញពីបក្សប្រឆាំងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកក្រុមប្រឆាំង តែងបានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលដែលពួកគេអស់ជំនឿចិត្តចំពោះមេដឹកនាំ និងគណបក្សប្រឆាំងតទៅទៀត៕