ប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាំយកថវិកាសប្បុរសធម៌ចំនួន ១៥ ៩៣៨ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
23-12-2024 09:42
(សៀមរាប)៖ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក ចាន់ សីហា និងលោក ប៉ិច សានី អគ្គនាយករងធនាគារ អមដំណើរដោយគណៈប្រតិភូរបស់ធនាគារ ARDB នាព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤ បាននាំយកថវិកាសប្បុរសធម៌ ចំនួន ១៥ ៩៣៨ ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
ថវិកាទាំងនេះជាថវិកាផ្តួចផ្តើមដោយ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកARDB ចូលរួមដោយបុគ្គលិកធនាគារ រោងម៉ាស៊ីនកិនស្រូវ និងភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងរាត្រីពិសារអាហារសាមគ្គីជួបជុំបុគ្គលិកធនាគារ ARDB ដែលប្រារព្ធកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ៕