(ភ្នំពេញ)៖ ថ្ងៃនេះបើនិយាយអំពីទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានប្រកូសប្រកាសទាំងពុះកញ្រ្ជោលនិងអំនួតក្អេងក្អាងយ៉ាងក្ដែងៗថា ខ្លួនបានបង្កើតយុទ្ធនាការមួយហៅថា យុទ្ធនាការផ្ការីក ដ៏មហាលោតផ្លោះមហាអស្ចារ្យ ដើម្បីឈានទៅធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងបានធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កំពុងវង្វេងនិងភ័យខ្លាច។
ហេតុនេះទង្វើរបស់ សម រង្ស៊ីនេះដែរ ក៏បានធ្វើឲ្យមហាជនខ្មែរខ្លះដែលរស់នៅឯស្រុកបារាំង និងសហរដ្ឋអាមេរិក បាននាំគ្នាឆ្ងល់និងចោទជាសំនួរថា តើយុទ្ធនាការផ្ការីករបស់ សម រង្ស៊ី គឺជាផ្កាអ្វី?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងទាំងអស់សំណើចថា ពេលនេះបើនិយាយអំពីទង្វើអំនួតអួតក្អេងក្អាងមិនចេះអស់មិនចេះហើយរបស់ សម រង្ស៊ី ដែលថ្មីៗនេះទៀតបានបើកយុទ្ធនាការយ៉ាងពុះកញ្រ្ជោលនិងបានប្រកាសយ៉ាងក្ដែងៗថា ខ្លួនបានបើកយុទ្ធនាការផ្ការីកដ៏មហាលោតផ្លោះមហាអស្ចារ្យ តែបើយើងមើលពូជអំបូរផ្កាក្នុងយុទ្ធនាការនេះវិញ គឺជា "ផ្កាវល្លិ៍ផោម" សោះ។ ពីព្រោះនរណាៗក៏គេដឹងដែរថា ផ្កាវល្លិ៍ផោម ជាប្រភេទផ្កាមានក្លិនឈួលស្អុយអសោច មិនមែនជាប្រភេទផ្កាដែលប្រជាជាតិខ្មែរ យកមកតាំងលម្អលើតុ ឬ គេហដ្ឋាន ឬជូនជាកាដូ ដល់មនុស្សជាទីស្រទ្បាញ់របស់ខ្លួនដើម្បីបង្ហាញអំពីឧត្ដមភាពក្នុងតម្លៃវប្បធម៌ និងភាពស៊ីវិល័យទ្បើយ។
ហេតុនេះយុទ្ធនាការផ្កាវល្លិ៍ផោម របស់ សម រង្ស៊ី ពុំមែនជាផ្កានិមិត្ដរូបនៃសេចក្ដីស្រទ្បាញ់ ឬជានិមិត្ដរូបនៃគ្រឿងសក្ការៈបូជាស្អីនោះទេ តែជាផ្កាវល្លិ៍ផោម មានក្លិនឈួលស្អុយអសោច ក្លិនក្រពុលខ្មោះៗ ដែលមនុស្សផងទាំងពួងមិនចង់ហិតឬស្រង់ក្លិន ឬក៏ប៉ងប្រាថ្នាអ្វីទ្បើយ។ ជាទូទៅបើមនុស្សម្នាដើរឆ្លងកាត់ឬក្បែរផ្កាវល្លិ៍ផោមនេះ គេតែងតែយកដៃខ្ទប់មាត់ ឬបិទច្រមុះ រត់គេចចេញឆ្ងាយដើម្បីកុំឲ្យជាប់ក្លិនដល់ខ្លួន ។
បើពោលឲ្យចំ ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស បានស្គាល់និងដឹងយ៉ាងច្បាស់លាស់បំផុតនូវទង្វើយុទ្ធនាការផ្កាវល្លិ៍ផោមរបស់ សម រង្ស៊ី នាពេលនេះគឺជាផ្កាភ្លើងសង្រ្គាម, ជាផ្កាភ្លើងដុតប្រទេសជាតិឲ្យឆេះខ្ទេចខ្ទីក្លាយជាផេះផង់, ជាផ្កាភ្លើងដុតប្រជាជាតិខ្មែរឲ្យស្លាប់ទាំងរស់, និងជាផ្កាដែលធ្លាប់ដុតប្រជាជាតិខ្មែររាប់ទសវត្សមកហើយ ពិសេសពីសម័យសង្រ្គាម និងរបបវាលពិឃាដពីឆ្នាំ១៩៧០ដល់១៩៧៩ ដ៏សោកសៅបំផុត។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងបរិការនេះដែរ បើពោលអំពីអត្ថន័យនៃផ្ការីកក្នុងតម្លៃវប្បធម៌ និងប្រវត្ដិសាស្រ្ដជាសកលវិញ ផ្ការីកបញ្ចេញក្លិនក្រអូប គឺជានិមិត្តសញ្ញាដ៏ជ្រាលជ្រៅនៃសន្តិភាព ភាពបរិសុទ្ធ និងភាពស្ងប់ស្ងាត់។ ក្លិនផ្ការីកក្រអូប តំណាងឲ្យភាពស្មោះត្រង់ និងការលះបង់ ដែលជាសក្ខីភាពដ៏ក្រអូប និងស្រស់ស្រាយដល់ចំណងមិត្តភាពដែលមិនផ្លាស់ប្តូរ រវាងមនុស្សជាទីស្រឡាញ់ មានន័យដ៏ជ្រោលជ្រៅដល់ឋានព្រះ។ ប្រវត្តិសាស្រ្តមនុស្សជាតិតាំងពីបុរាណមក មនុស្សបានដាំដុះផ្កាតុបតែងជាមួយនឹងវប្បធម៌ ប្រវត្តិសាស្ត្រដ៏វែងអន្លាយ ក្នុងអត្ថន័យដ៏ជ្រាលជ្រៅគឺដើម្បីសន្ដិភាព និងសេចក្ដីស្រទ្បាញ់ផ្តល់ឲ្យគ្នាទៅវិញទៅមក។
ក្នុងទស្សនវប្បធម៌ ផ្ការីកជានិមិត្តរូបនៃសន្ដិភាព តំណាងឲ្យប្រាជ្ញា ជំនឿ សេចក្តីក្លាហាន ភាពជោគជ័យ និងសេចក្ដីស្រទ្បាញ់រ៉ូមែនទិកស្រទន់និងជ្រោលជ្រៅរបស់មនុស្សលើពិភពលោក ដ៏ស្រស់បវរ។ ដូចប្រសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបនៅក្រុងអរិយក្សត្រ កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៤ បានលើកឡើងថា ផ្ការីកដែលប្រជាជនកម្ពុជាចង់បាន គឺជាផ្ការីកនៃសន្តិភាព ផ្លែផ្កានៃសន្តិភាព ដែលពលរដ្ឋគ្រប់រូបអាចដុះដាលរីកចម្រើនដោយសុខដុមរមនាទាំងអស់គ្នាមានក្លិនក្រអូប ទៅដល់កូនខ្មែរគ្រប់ៗជំនាន់និងជាផ្កាដ៏មានន័យបំផុត។
លោក រ័ត្ន សណ្ដាប់ បន្ដទៀតថា ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំអន្តរជាតិ នៅពេលដែលតំណាងនៃរដ្ឋ និងអង្គការនានាជួបគ្នា គេបានរៀបចំផ្កាយ៉ាងពិសេសផ្តល់ជូនគ្នាទៅវិញទៅមក ដើម្បីស្វាគមន៍ភ្ញៀវរបស់ពួកគេជាមួយនឹងប្រភេទផ្កាជាក់លាក់មួយ ដែលតំណាងឲ្យនិមិត្ដសញ្ញាសន្តិភាព។ ផ្កាសន្តិភាពទាំងនេះត្រូវបានទទួលស្គាល់ និងស្រឡាញ់យ៉ាងទូលំទូលាយពីមនុស្សគ្រប់រូប ជាមួយនឹងរូបរាងនិងពណ៌ស្រស់ស្រាយដ៏គួរឲ្យទាក់ទាញ ក្លិនក្រអូប និងភាពស្ងប់ស្ងាត់ ដើម្បីយកឈ្នះដួងចិត្តរបស់មនុស្ស និងសាយភាយទៅជុំវិញពិភពលោក។
ដើម្បីជាការជូនជ្រាប ផ្កាជានិមិត្ដរូបសន្ដិភាព យើងសូមបង្ហាញជូនដូចខាងក្រោម៖
១៖ ផ្កាឡាវេនឌឺ Lavender៖ផ្កាឡាវេនឌឺ គឺជាផ្កាដ៏ល្អឥតខ្ចោះសម្រាប់សន្តិភាព ជានិមិត្តរូបនៃភាពស្ងប់ស្ងាត់ និងភាពរឹងមាំ។
២ ៖ Apple Bloosom ៖ជាផ្កា តំណាងឲ្យផ្លែផ្កាសន្តិភាព ដ៏ត្រចះត្រចង់។
៣៖ វយូឡែតViolets ៖ ជាផ្កាតំណាងដ៏បរិសុទ្ធនៃសន្តិភាព ការព្យាបាល និងភាពស្ងប់ស្ងាត់។ យោងទៅតាមវប្បធម៌នៅទីក្រុងរ៉ូម ផ្កាទាំងនេះត្រូវបានគេជឿថានាំមកនូវសន្តិភាពក្នុងជីវិតដ៏រុងរឿងនិងអស្ចារ្យ។
៤៖ ផ្កាឈូក Lotus Flower៖ នៅក្នុងព្រះពុទ្ធសាសនា ជាផ្កាដ៏អស្ចារ្យត្រូវបានចាត់ទុកជាតំណាងដ៏បរិសុទ្ធនៃសន្តិភាព និងភាពស្ងប់ស្ងាត់។
៥៖ ផ្កាលីលីសន្តិភាពPeace Lily៖ ផ្កាមានភាពសុខដុមរមនា ,ភាពសប្បាយរីករាយ និងរីកចម្រើនក្នុងក្រុមគ្រួសារ ដើម្បីបង្ហាញពីភាពស្ងប់ស្ងាត់ និងសន្តិភាព។
៦៖ ផ្កាកូស្មូ Cosmos Flower ផ្កានេះត្រូវបានចាត់ទុកពីការរួបរួមគ្នា សេចក្តីស្រឡាញ់នៃសេចក្តីថ្លៃថ្នូរ និងសន្តិភាព។
៧៖ White Poppy៖ ជាផ្កាមានលក្ខណៈសម្បត្តិឱសថដ៏អស្ចារ្យ និមិត្តសញ្ញានិងអត្ថន័យនៃភាពស្ងប់ស្ងាត់និងសន្តិភាព។
៨៖ Pincushion Flower៖ តំណាងឲ្យអំណាច និងភាពអស្ចារ្យដ៏ស្រស់ស្អាត ភាពស្ងប់ស្ងាត់ដ៏ស្រស់ស្អាត និងសន្តិភាព។
៩៖ Peony៖ ក្លិនក្រអូបធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អ ,ជួយមនុស្សឲ្យស្ងប់ស្ងាត់, វិបុលភាពដ៏ធំធេងនិងសន្តិភាព។
១០៖ ផ្កាកុលាបសWhite Rose ៖តំណាងឲ្យគុណធម៌ ជានិមិត្តរូបដ៏ត្រឹមត្រូវនិងសន្តិភាព។
ដូច្នេះផ្កា គឺជានិមិត្ដរូបតំណាងឲ្យសន្តិភាពនិងភាពរីករាយ។ យើងរស់នៅនិងផ្ញើផ្កាសន្តិភាពដើម្បីបន្ធូរចិត្តមនុស្សជាទីស្រឡាញ់របស់យើងភ្លាមៗ ដើម្បីបរិយាកាសស្ងប់សុខ។ អ៊ីចឹងក្នុងផ្ទះរបស់យើង ត្រូវតែជាកន្លែងដែលយើងត្រូវសម្រាកបានដោយចិត្តស្ងប់សុខ និងនៅពេលណាដែលអ្នកមានអារម្មណ៍ធុញថប់បន្តិច ចូររៀបចំផ្កាសន្តិភាពឲ្យខ្លួនឯង៕