(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១០០.០៥ក្រាម ១កញ្ចប់ធំ និង៤កញ្ចប់តូច និងអ៊ិចស្ដាស៊ី ១២.២៩ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកោះកុង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងខេត្តព្រះវិហារ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕
អ្នកប្រើប្រាស់គ្រឿងរហូតដល់បែកថ្នាំ