(ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តជួសជុលផ្លូវបញ្ចប់១០០ភាគរយ លើលទ្ធផលការងារថែទាំខូបផ្លូវក្រាលល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង១២,០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅឃុំកំពង់សិលា ស្រុកកំពង់សិលា និងផ្លូវថែទាំប្រចាំចំនួន១០ខ្សែ ប្រវែង៤៤,១០០ម៉ែត្រ ទទឹង៤-៥ម៉ែត្រ និង៦ម៉ែត្រ នៅស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលទទួលការអនុវត្ដដោយមន្ទីរអភិវឌ្ឍន៍ជនបទ។

គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃផ្លូវនាពេលនេះ រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយលោក សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការលទ្ធកម្ម (គ.ល) លោករដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តាំផ្ញើរសួរសុខទុក្ខជូនដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ អាជ្ញាធរ ភូមិ ឃុំ ស្រុក ជាមួយគ្នានោះ លោករដ្ឋលេខាធិការក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋត្រូវជួយថែរក្សា និងការប្រើប្រាស់ផ្លូវសូមកុំដឹកលើសទម្ងន់ ដើម្បីការប្រើប្រាស់បានយូរអង្វែង ជាមួយគ្នានេះទៀតសោត លោកបានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជាក្រមា ដែលជាអំណោយរបស់លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីម្នាក់មួយផងដែរ។

ក្នុងឱកាសនៃការប្រគល់បញ្ចប់គម្រោងផ្លូវលំនេះដែរលោកមេឃុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះក្រសួងអភិវឌ្ឍន៍មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានកសាងស្ថាបនាផ្លូវលំនេះឡើង ដើម្បីបំរើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានភាពងាយស្រួលខណៈផ្លូវនេះនាពេលកន្លងមក គឺជួបការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការដឹកកសិផលផ្សេងៗ រួមជាមួយនឹងការធ្វើដំណើររបស់សិស្សានុសិស្សធ្វើដំណើរទៅសាលាមានការលំបាកក្រោយពីទទួលបានផ្លូវមួយខ្សែតនេះ ប្រជាពលរដ្ឋមានការសប្បាយចិត្តនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលបានគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ៕