(ភ្នំពេញ)៖ នៅរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញថា បណ្តាញផ្សាយព័ត៌មានមួយចំនួននៅក្រៅប្រទេសបានធ្វើខុសទាំងស្រុងពីវិជ្ជាជីវៈ បានផ្សាយព័ត៌មានដែលគ្មានតុល្យភាព គ្មានប្រភពច្បាស់លាស់ ផ្សាយតាមអារម្មណ៍ និងតាមនិន្នាការនយោបាយរបស់ខ្លួនទាំងស្រុង។ ចំណែកឯការប្រើប្រាស់ពាក្យពេចន៍ទៀតសោតគ្មានក្រសីលធម៌។

ជុំវិញវិជ្ជាជីវៈសារព័ត៌មាននេះ គេបានសង្កេតឃើញទៀតថា ក្រុមជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច និងបណ្តាញឃោសនាមួយចំនួន ដែលផ្សាយពីក្រៅប្រទេសបានប្រើប្រាស់សារព័ត៌មាន ដើម្បីបិទបាំងមនោគមន៍វិជ្ជានយោបាយជ្រុលនិយមរបស់ខ្លួន ដោយបោះបង់ទាំងស្រុងនូវក្រមសីលធម៌វិជ្ជាជីវៈ។ ដូច្នេះវាជារឿងសំខាន់មួយដែលត្រូវជជែកវែកញែកអំពីវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជាឡប់ឡែបិទបាំងមនោគមន៍វិជ្ជានយោបាយជ្រុលនិយម។

ដើម្បីបកស្រាយជុំវិញប្រធានបទ៖ «វិជ្ជាជីវៈសារព័ត៌មានក្រោមឥទ្ធិពល នៃមនោគមន៍វិជ្ជានយោបាយជ្រុលនិយម» យើងមានវាគ្មិនជំនាញពីររូបសុទ្ធសឹងជាអតីតអ្នកសារព័ត៌មានជើងចាស់ដ៏មានបទពិសោធន៍ក្នុងអាជីពរាប់សិបឆ្នាំ។

ដោយវាគ្មិនកិត្តិយសសប្ដាហ៍នេះគឺ៖

- លោក ប៉ែន បូណា៖ ជាអតីតអ្នកសារព័ត៌មានដែលមានបទពិសោធន៍ជិត ៣០ឆ្នាំ ហើយបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
- លោក ម៉ារ យ៉ារិទ្ធ៖ អ្នកព័ត៌មានជិត៤០ឆ្នាំ និងជាប្រធានមជ្ឈមណ្ឌលបណ្ដាលព័ត៌មាន Fresh News (FTC)

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕