(ភ្នំពេញ)៖ គណៈកម្មាធិការសមាគមន៍ អតីតយុទ្ធជនខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ បាននាំថវិការបស់ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានសមាគម ស.អ.ក រាជធានីភ្នំពេញ ជូនគ្រួសារសពអតីតយុទ្ធជន។
ថវិកាដែលត្រូវផ្ដល់ជូននោះ មានចំនួន ៤លានរៀល ជូនគ្រួសារសព លោក កុល សាង ដែលជាយុទ្ធជនចូលនិវត្តន៍៕