Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការ គ.ជ.ប ដឹកនាំមន្ដ្រីគោរពវិញ្ញាណក្ខន្ធជំនួយការ គ.ជ.ប ដែលបានទទួលមរណភាព

20-12-2024 22:13

(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិកាេជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានដឹកនាំមន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាដ្ឋាន គ.ជ.ប ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព លោក តែ ជិនណារិទ្ធ ជំនួយការ គ.ជ.ប ប្រចាំការនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក តែ ជិនណារិទ្ធ ជំនួយការ គ.ជ.ប ប្រចាំការនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត និងជាអតីតប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវជាស្វាមីរបស់លោកស្រី គឹម និមល បានទទួលមរណភាពនៅថៃ្ងព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៨៖១៥ នាទីយប់ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោក តែ ជិនណារិទ្ធ គឺជាការបាត់បង់នូវស្វាមី ឳពុក ជាទីគោរពស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌នាពេលកន្លងមក។ រូបកាយលោក បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវសេចក្តីល្អ អំពើជាកុសល ស្នាដៃ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ជារៀងដរាប។

នាឱកាសដ៏មហាសែនក្រៀមក្រំនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខសោកស្តាយ អាឡោះអាល័យជាទីបំផុតជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក តែ ជិនណារិទ្ធ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕