(ភ្នំពេញ)៖ ក្រុមហ៊ុនអចលនទ្រព្យ អ័រគីដេវីឡានៅថ្ងៃទី១៥តុលានេះ បានចាប់ផ្តើមប្រកាសលក់ជាផ្លូវការនូវគម្រោងអ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី ដែលជាលំនៅដ្ឋានប្រណិត នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ដឹប៊ូតានិចស៊ីធី (THE BOTANIC CITY) ជាគម្រោងលំនៅដ្ឋានប្រណិត នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលមានផ្ទៃដី១៤០ហិកតា ក្នុងនោះក៏មានផងដែរនូវ ប្រភេទផ្ទះវីឡាទំនើបជាច្រើនទំហំ ជាមួយនឹងរចនាបទផ្តោតលើការរួមបញ្ចូលនូវបរិស្ថានធម្មជាតិបៃតង ព្រមទាំងមានផ្សារទំនើប និងសាលារៀនលំដាប់អន្តរជាតិ ជាដើម។
លោកស្រី ខៀវ សរស៊ីលៀប នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុនអ័រគីដេវីឡា បានថ្លែងក្នុងឱកាសបើកសម្ពោធលក់ជាផ្លូវការ នូវគម្រោងថ្មី THE BOTANIC CITY នេះថា ក្រុមហ៊ុនមានបំណងបង្កើតសហគមន៍រស់នៅបែបទំនើបមួយ សម្រាប់អតិថិជនមានចំណាប់អារម្មណ៍នឹងទីតាំងលំនៅឋាន សំបូរទៅដោយដើមឈើ និងបរិស្ថានបៃតង ហើយបច្ចុប្បន្នគម្រោងនេះ មានផ្តល់ជូននូវប្រភេទផ្ទះវីឡា និងដីឡូតិ៍ នៅក្នុងផ្នែកចំនួន៣ គឺ ផ្នែក ដឹហ្គ្រីណឺរី (THE GREENERY) ផ្នែកដឹអេវើហ្រ្គីន (THE EVERGREEN) និងផ្នែកដឹហ្គ្រីនទ្រី (THE GREEN TREE) ។ ផ្នែកដឹហ្គ្រីណឺរី និងផ្នែក ដឹអេវើហ្រ្គីន មានប្រភេទវីឡាសាគូរ៉ា (SAKURA) និងផ្ទះហ៊្សបហោស៍ (SHOPHOUSE) សម្រាប់អតិថិជនជ្រើសរើស ខណៈផ្នែកដឹហ្គ្រីនទ្រី នៅជាដីទំនេរ ដែលអតិថិជនអាចទិញបានជាប្លង់ដីឡូតិ៍បាន ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃដោយខ្លួនគាត់ផ្ទាល់តាមតម្រូវការ ។
លោកស្រី បន្ថែមថា «ផ្ទះវីឡាសាគូរ៉ា (SAKURA) ទំនើប មានកម្ពស់ពីរជាន់ បន្ទប់គេងបី និងបន្ទប់ទឹកបី ជាប្រភេទវីឡាដែលលក់ដាច់បំផុត ក្នុងគម្រោង ដឹប៊ូថានិចស៊ីធី នេះក៏ដោយសារតែមានការផ្តល់ជូនពិសេស ជាមួយនឹងការបង់ប្រាក់ត្រឹមតែ ៥០%ដំបូង ក្នុងរយៈពេលបីឆ្នាំ ដោយបង់ត្រឹម១.៦១៥ដុល្លារ ក្នុងមួយខែ ហើយនៅពេលនេះ ផ្ទះវីឡានេះ ជាប្រភេទវីឡាដែលលក់ដាច់បំផុតក្នុងគម្រោង ដឹប៊ូតានិចស៊ីធី របស់យើង។ ប៉ុន្តែយើងជឿជាក់ថា ម៉ូដែលលំនៅដ្ឋានផ្សេងទៀត ទាំងរចនាបទសម័យ និងបុរាណ ដែលយើងមាននៅក្នុងគម្រោងនេះ នឹងទាក់ទាញចិត្តអតិថិជន ដែលកំពុងសម្លឹងរកជីវភាព នៃការរស់នៅបែបស្រស់ស្រាយ សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់» ។
សូមបញ្ចាក់ថា មុននឹងបានបង្កើតគម្រោង THE BOTANIC CITY នេះ ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងអ័រគីដេវីឡា ឌឹរ៉ូយ៉ាល់ ដែលកំពុងផុសឡើងនៅបណ្តោយផ្លូវ ២០០៤ រួចមកហើយ ដោយក្នុងគម្រោងនោះក៏មាន គម្រោង ឌឹ រ៉ូយ៉ាល់ ខុនដូមីនៀម (THE ROYAL CONDOMINIUM) ដែលជាគម្រោងខុនដូដ៏ប្រណិតឥតខ្ចោះ ស្ថិតក្នុងទីតាំងដ៏ល្អក្នុងខណ្ឌសែនសុខ ។
សម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ទិញលំនៅឋានធំៗ ឬលំនៅដ្ឋានលក្ខណៈបែបទាន់សម័យជាមួយនឹងគម្រោងខុនដូនេះ ឥឡូវក្រុមហ៊ុនកំពុងផ្តល់ជូនពិសេស គឺមិនតម្រូវអោយមានប្រាក់កក់ ការប្រាក់សូន្យភាគរយ ការបង់រំលោះប្រចាំខែទាប ត្រឹមតែ ៦៩៩ដុល្លារ ហើយក្រុមហ៊ុនថែមទាំងហ៊ានធានាទិញត្រឡប់មកវិញក្នុងតម្លៃ ១១០% ទៀតផង ដែលបង្ហាញពីទំនុកចិត្តលើភាពជោគជ័យ នៃការវិនិយោគរបស់ខ្លួន៕