ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងចុះសួរសុខទុក្ខ ដល់សកម្មជន និងមន្រ្តី១៥នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែតុលា
15-10-2016 16:02
(ភ្នំពេញ)៖ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងចុះសួរសុខទុក្ខសកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ១៥នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។
តំណាងរាស្រ្តដែលគ្រោងចុះសួរសុខទុក្ខសកម្មជននេះ រួមមាន លោក យឹម សុវណ្ណ លោក ហូរ វ៉ាន់ លោក លិម គិមយ៉ា លោក ឃី វណ្ណដេត លោក នុត រំដួល លោក អ៊ូ ច័ន្ទរ័ត្ន លោក ឡុង រី លោក ឡុង ប៊ុន្នី លោក វ៉ាន់ ណារិទ្ធ លោក យន្ត ថារ៉ូ និង លោក ដាំ សិទ្ធិ ជាដើម៕