(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងពីការប្រឡងដំណាក់កាលទី២ សម្រាប់បេក្ខជនជ័យលាភីលើវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូខាងមុខ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ការប្រឡងដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ ធ្វើឡើងនៅអគាររដ្ឋបាលពហុបំណង នៃវិស័យយុត្តិធម៌ ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
សូមបញ្ជាក់ជូនថា ដំណើរការ នៃការសម្ភាសផ្ទាល់មាត់ នឹងធ្វើឡើងដោយគណៈមេប្រយោគមួយស្ថិតក្រោមការដឹកនាំផ្ទាល់ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖