(បន្ទាយមានជ័យ)៖ នាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងលោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញមកត្រួតពិនិត្យការដ្ឋានសាងសង់អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
អគារស្នាក់នៅរបស់មន្ត្រី និងបន្ទប់ធ្វើការរដ្ឋបាល ដែលកំពុងសាងសងបានប្រមាណជា៣៥%ខាងលើ ជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី មានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងការចុះត្រួតពិនិត្យនេះ នាយឧត្ដមសេនីយ៍ ឃុន សំបូរ បាននាំយកនៅអំណោយមួយចំនួន ចែកជូនដល់កម្មករដោយក្នុងនោះម្នាក់ៗទទួលបាន៖ ថវិកាចំនួន៥០,០០០រៀល, មី១កេស, ត្រីខ១យួរ, ទឹកស៉ីអ៉ីវ១យួរ និងទឹកសុទ្ធ១យួរ៕