(ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ Sineenat Sermcheep នាយិកាមជ្ឈមណ្ឌលសិក្សាអាស៊ាន សាកលវិទ្យាល័យជូឡាឡុងកន បានបង្ហាញទស្សនៈថា ទិន្នន័យដែលផ្តល់ដោយ AI មិនប្រាកដថា ត្រឹមត្រូវ ១០០ភាគរយនោះទេ ហេតុនេះពេលយកទិន្នន័យពីវាទៅប្រើប្រាស់ ត្រូវតែរកប្រភពដើមជាមុនសិន។

លោកស្រីសាស្ត្រាចារ្យ Sineenat Sermcheep លើកឡើងបែបនេះ ក្នុងឱកាសចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទអន្តរជាតិ ប្រចាំឆ្នាំលើកទី១៩ ស្តីពីតម្លៃវប្បធម៌ឥណ្ឌូប៉ាស៉ីហ្វិក៖ វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងសំខាន់ យើងត្រូវតែឆែកមើលប្រភពដែលអាចទុកចិត្តបាន។ ដូច្នេះ AI អាចជួយក្នុងបរិបទបង្កើតវត្ថុ ដោយងាយស្រួល ប៉ុន្តែយើងត្រូវតែឆែក និងត្រឡប់ទៅមើលពីប្រភពដើម បើនិយាយជារួម។ វាជាឧបករណ៍ជំនួយ ប៉ុន្តែយើងមិនត្រូវពឹងផ្អែកលើវា ១០០ភាគរយនោះទេ»