Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ណែនាំឱ្យប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ ពិសេសនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នានា (Video inside)

20-12-2024 11:11

(ភ្នំពេញ)៖ យោងលិខិតលេខ១៧៩៦ សជណ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវអនុវត្តនិងសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការប្រើប្រាស់គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់ សម្រាប់ដាក់តាំងនិងប្រើប្រាស់ជាទូទៅ។

គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ទាំង៣ច្បាប់នោះ រួមមាន៖
១. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
២. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ
៣. គំរូថ្មីនៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕