(ព្រះសីហនុ)៖ លោក ប៉ុល សារឿន ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ បានបញ្ជាក់ថា តំបន់ក្បាលឆាយ ត្រូវអភិរក្សការពារឲ្យបាន មិនឲ្យជនអាណាធិបតេយ្យណាមករុករាន បន្ដទៀតនោះទេ ដើម្បីធានានូវប្រភព ទឹកសាបស្អាតផ្គត់ផ្គង់ខេត្ត ហើយត្រូវប្រុងប្រៀប រៀបចំដើម្បីធ្វើពិធីបុណ្យសមុទ្រ នៅពេលខាងមុខ។
ថ្លែងយ៉ាងដូច្នេះ របស់លោក ប៉ុល សារឿន ត្រូវបានឡើងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពិធីបូកសរុបសភាពការណ៍ និងសកម្មភាពការងារគណបក្សប្រជាជន ខេត្ត ប្រចាំខែកញ្ញា ឆ្នាំ២០១៦។
ក្នុងឱកាសនោះដែរ លោក ប្រធានក្រុមការងារ ក៏បានផ្ដាំផ្ញើថា ក្រុមការងារទាំងអស់ ត្រូវខិតខំជំរុញឲ្យប្រជាពលរដ្ឋ ទៅចុះឈ្មោះ ឲ្យបានគ្រប់ចំនួន ដោយ
គិតត្រឹមថ្ងៃទី១៣ ខែតុលានេះ ហើយពេលនេះ ការចុះឈ្មោះបានចំនួន ៧៤,៧៣៣នាក់ លើចំនួនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតទាំងអស់ ១៣៦,៥៨០នាក់ ពោលគឺស្មើនឹង ៥៤,៧២ភាគរយ៕