(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យខ្មែរផ្សព្វផ្សាយអំពីវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួនឱ្យបានច្រើន នៅពេលមានវត្តមាននៅបរទេស ដើម្បីប្រកួតប្រជែងជាមួយថៃ និងវៀតណាម។
ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើង ក្នុងកម្មវិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំ លើកទី១៩ ស្តីពី «តម្លៃវប្បធម៌ឥណ្ឌូប៉ាស៉ីហ្វិក៖ វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច៖