Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សុខ ទូច៖ បច្ចុប្បន្នអាវុធប្រល័យលោក នឹងអាចរំលាយពិភពលោករហូតដល់១៥៧ដង (Video inside)

19-12-2024 19:43

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បច្ចុប្បន្នអាវុធប្រល័យលោក ដែលពិភពលោកមាន អាចរំលាយពិភពលោកខ្លួនឯងរហូតដល់១៥៧ដង។

ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើង ក្នុងកម្មវិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំ លើកទី១៩ ស្តីពី «តម្លៃវប្បធម៌ឥណ្ឌូប៉ាស៉ីហ្វិក៖ វប្បធម៌សន្តិភាពក្នុងយុគសម័យបច្ចេកវិទ្យា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត សុខ ទូច៖