Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមយុវជនកម្មវិធីការបោះជំរំយុវជនជាសកលជិត៣០០នាក់ ធ្វើទស្សនកិច្ចនៅប្រាសាទបន្ទាយស្រី រំលេចបានស្មារតីចូលរួមថែរក្សាការពារមរតកសន្តិភាព

19-12-2024 18:40

(សៀមរាប)៖ ក្រុមយុវជនក្នុងកម្មវិធីការបោះជំរំយុវជនជាសកល លើកទី១០ ឆ្នាំ២០២៤ បានធ្វើដំណើរទស្សនកិច្ចនៅប្រាសាទបន្ទាយស្រី នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងនោះមានយុវជនចំនួន២៨៥នាក់ ដឹកនាំដោយលោក ចឹក លីម អគ្គនាយរងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល បណ្តុះស្មារតីស្នេហាជាតិ និងចូលរួមថែរក្សា ការពារមរតកនៃសន្តិភាព។ ដើម្បីឱ្យសមាជិកជំរំបានសិក្សាស្វែងយល់ពីតម្លៃមរតកវប្បធម៌ ចូលរួមថែរក្សា ការពារ និងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា គណៈកម្មការរៀបចំកម្មវិធីទស្សនកិច្ចសិក្សាដល់ប្រតិភូយុវជននៅប្រាសាទបន្ទាយស្រី នៃរមណីយដ្ឋានអង្គរ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា៕