(ភ្នំពេញ)៖ ក្រុមហ៊ុនMSI គឺជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានដាក់បង្ហាញនូវកុំព្យូទ័រយួរដៃ ដែលបំពាក់ក្រាហ្វិស៊េរីថ្មីGeForce® GTX 10 graphics នៅលើទីផ្សារក្នុងប្រទេស កម្ពុជា។ផលិតផលនោះ គឺមាន ពីម៉ូឌែលខ្ពស់បំផុត GT83VR ដែលបំពាក់ក្រាហ្វិចខ្ពស់បំផុត GeForce® GTX 1080 SLI រហូតដល់ម៉ូឌែលដែលមានរាងស្តើង GS63VR បំពាក់ក្រាហ្វិចខ្ពស់បំផុត GeForce® GTX 1060។ ភាគច្រើននៃអ្នក ដែលចូលចិត្តលេងហ្គេម ដែលមានកម្រិតខ្ពស់ ឬក៏ប្រើប្រាស់កម្មវិធីធំៗ និងអ្នកចូលចិត្តសាកល្បង នូវ កម្មវិធីថ្មីៗ គឺកំពុងតែចាប់អារម្មណ៍នូវផលិតផលថ្មី ដែលជាប្រភេទកុំព្យូទ័រយួរដៃ ដែលទើបនឹងចេញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នៅលើទីផ្សារ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន MSI ក៏បានផ្គត់ផ្គង់នូវគ្រប់កំរិតនៃប្រភេទកុំព្យូទ័រយួដៃសំរាប់លេងហ្គេម (Gaming Notebook) ដែលមានដូចជា ស៊េរី GT Series, GS Series និង GE Series ដែលបំពាក់ VR Ready ជាបច្ចេកវិទ្យាចុងក្រោយរបស់ក្រាហ្វិច GeForce® GTX។

ម៉ូឌែល ទាំងនោះមាន GT83VR Titan SLI បំពាក់ក្រាហ្វិច GeForce® GTX 1080 SLI GT73VR Titan/SLI បំពាក់ក្រាហ្វិច GeForce® GTX 1070 SLI និង GeForce ® GTX 1080  GT72VR និង GT62VR Dominator បំពាក់ក្រាហ្វិច GeForce® GTX 1070  GT72VR, GT62VR Dominator, GS73VR, GS63VR Stealth, GE72VR និង GE62VR Apache  បំពាក់ក្រាហ្វិច GeForce® GTX 1060 ដែលម៉ូឌែលទាំងនោះអាចបំពេញនូវតម្រូវការសម្រាប់អ្នកដែលចូលចិត្ត លេងហ្គេម
គ្រប់ប្រភេទ។

នៅក្នុងឆ្នាំនេះ គឺមានភាពខុសប្លែកពីឆ្នាំមុន សម្រាប់ GeForce® GTX 1080, GTX 1070 និង GTX 1060 ត្រូវបានរចនាឡើងមានលក្ខណៈដូចគ្នា CUDA Coresនិងសម្ថភាព ដូចគ្នាជាមួយនិងក្រាហ្វិចរបស់កុំព្យូទ័រលើតុ ហេតុដូច្នេះហើយបានជា NVIDIA បានលុបអក្សរ “M” ចេញពីលេខស៊េរីរបស់ GPU សំរាប់កុំព្យូទ័រយួដៃ។
អ្នកដែលចូលចិត្ត លេងហ្គេម និងអ្នកប្រើប្រាស់កម្មវិធីធំៗ គឺមានការចាប់អារម្មណ៍ទៅលើ កុំព្យូទ័រយួរដៃជំនាន់ក្រោយនេះ ព្រោះវាមានភាពល្អប្រសើរ សម្រាប់ការលេងហ្គេម គ្រប់ កម្រិតទាំងអស់ បន្ថែមលើនេះទៀតវាបានរចនាយ៉ាងពិសេសជាមួយនិងប្រព័ន្ធ ធ្វើអោយត្រជាក់ (Cooling) ពណ៌ច្បាស់ 100%sRGB និងប្រព័ន្ធសំលេង ល្អប្រសើរ ជាងដៃគូរ ប្រកួតប្រជែង។

គួរបញ្ជាក់ថា ក្រុមហ៊ុន MSI តែងតែស្ថិតនៅលំដាប់លេខ១ ជាមួយក្រាហ្វិកGeForce® GTX SLI នៅលើទីផ្សារ ហើយតែងតែបញ្ចេញនូវកុំព្យូទ័រយួរដៃ ដែលមានរាងស្ដើង បំផុត ជាមួយនឹងក្រាហ្វិក GeForce® GTX ជាទីចាប់អារម្មណ៍ និងមានភាពទាក់ទាញ សម្រាប់អ្នកចូលចិត្តលេងហ្គេមនៅលើទីផ្សារជារៀងរាល់ឆ្នាំ៕