(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។

ក្រុមការងារនេះមានលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន ១៦រូប។

ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល មានតួនាទី និងភារកិច្ចដូចតទៅ៖

*សិក្សាស្រាវជ្រាវ និងរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិ ដើមភាគតិច និងតំបន់ដាច់ស្រយាល
*ប្រមូល ចងក្រង និងសិក្សាលើទិន្នន័យ និងព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល
*រៀបចំផែនការសកម្មភាព ដើម្បីអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល
*រៀបចំ និងលើកសំណើថវិកាសម្រាប់អនុវត្តគម្រោង ដើម្បីដាក់ជូន អ.ដ.ក. ពិនិត្យ និងសម្រេច
*សម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីកៀរគរការ គាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ដំណើរការគម្រោងចុះដោះស្រាយវិវាទជូនប្រជា ពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល
*អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់របស់ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៖