(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាណាព្យាបាលសិស្ស បានជួបសំណេះសំណាលជាមួយ សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៨នាក់ ជាមួយនឹងការប្រគល់ម៉ូតូម្នាក់១គ្រឿងជាការលើកទឹកចិត្ត។

លោក មាន ចាន់យ៉ាដា បានចូលរួមអបអរសាទរចំពោះសិស្សានុសិស្សទាំង៨នាក់ ដែលបានប្រឡងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២៣-២០២៤។ លោកអរគុណលោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សទទួលបានចំណាត់ ថ្នាក់ល្អ ហើយក៏សូមអរគុណដល់អាណាព្យាបាលដែលបានលើកទឹកចិត្ត និងផ្តល់ឱកាសដល់កូនក្នុងការរៀនសូត្ររហូតរៀនទទួលបានចំណាត់ថ្នាក់ល្អនិទ្ទេស A។

អភិបាលខេត្តឧត្តរមានជ័យ បានលើកទឹកចិត្តដល់សិស្សនិទ្ទេស Aទាំង៨នាក់ ដែលត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមមហាវិទ្យាល័យនានា ត្រូវបន្តខិតខំរៀនសូត្រដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ ដើម្បីជាការលើកទឹកចិត្តដល់យុវសិស្សដែលរៀនបាននិទ្ទេស A ហើយលោកក៏បានប្រគល់ម៉ូតូម្នាក់១គ្រឿងផងដែរ៕