(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបលោក OGASAWARA Kenichi អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន (MLIT) និងប្រតិភូ ដេីម្បីសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធកំពង់ផែក្រុងព្រះសីហនុ និងប្រគល់លិខិតសរសើរ (Certificate of Appreciation) ទាក់ទងនឹងគម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)។
ជំនួបពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទាំងពីរ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕