(កំពង់ធំ)៖ ដោយអនុវត្តតាមគោលការណ៍យ៉ាងតឹងរឹងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក នួន ផារ័ត្ន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត, កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែងធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។
ឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងក្មេងទំនើង បង្ហោះវីដេអូ បំពុលសង្គម លោកបានបញ្ជាឱ្យលោកឧត្ដមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៨នាក់ នៅវេលាម៉ោង១០ និង០០នាទី នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយប្រើដាវ កាំបិតសំញ៉ែង ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់។
ក្មេងទំនើងទាំង៨នាក់រួមមានដូចខាងក្រោម៖
ទី១៖ ឈ្មោះ ញ៉ច ឃួន ភេទប្រុស អាយុ ១៦ឆ្នាំ
ទី២៖ ឈ្មោះ ម៉េត កឺ ភេទប្រុស អាយុ ១៧ឆ្នាំ
ទី៣៖ ឈ្មោះ វន សោម ភេទប្រុស អាយុ ១៧ឆ្នាំ
ទី៤៖ ឈ្មោះ ញ៉ុច សីហា ភេទប្រុស អាយុ ១៧ឆ្នាំ
ទី៥៖ ឈ្មោះ ជី ម៉ៅ ភេទប្រុស អាយុ ១៦ឆ្នាំ
ទី៦៖ ឈ្មោះ ហឿន សុខហាវ ភេទប្រុស អាយុ ១៦ឆ្នាំ
ទី៧៖ ឈ្មោះ កែម គា ភេទប្រុស អាយុ ១៧ឆ្នាំ
និងទី៨៖ ឈ្មោះ ញៀច ផាត ភេទប្រុស អាយុ ១៧ឆ្នាំ។
លោកស្នងការបានបញ្ជាក់ថា ក្មេងទំនើងទាំង៨នាក់នេះ រស់នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ និងត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមផ្លូវច្បាប់៕