គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លារបស់យុវវ័យ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែធ្នូ៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន២៥នាក់
17-12-2024 16:53
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ២៥នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន២០នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន៣នាក់
* ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០០២៩ករណី ឃាត់ខ្លួន២៥៣៨៧នាក់ (ស្រី១៩៦៩នាក់)៕