(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយតំណាងក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សាព្វផ្សាយពាណិជ្ជកម្មលើផ្ទាំងប៉ាណូតាមទីសាធារណៈ។

ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិនៃការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឱ្យសមស្រប ក្នុងគោលបំណងធានាបានសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចវប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត៕