(ភ្នំពេញ)៖ ឆ្លើយនឹងសំណួរថា តើអ៉ីស្រាអែលកំពុងប្រព្រឹត្តសកម្មភាពឈ្លានពាន ទៅលើប្រទេសស៉ីរីឬយ៉ាងណា ក្រោយពីមានសេចក្តីរាយការណ៍អំពីការវាយប្រហារឃ្លាំងអាវុធ និងការចាប់យកតំបន់ទ្រនាប់នៅតាមព្រំដែនជាមួយស៉ីរី? លោកបណ្ឌិត ស៉ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា វាជាទង្វើឈ្លានពាន ប៉ុន្តែនៅក្នុងន័យបារម្ភអំពីបញ្ហាសន្តិសុខជាតិ។ លោកបណ្ឌិត កត់សម្គាល់ថា យុទ្ធសាស្រ្តនយោបាយនៃប្រទេសមួយ គឺមិនបណ្តែតបណ្តោយឱ្យបញ្ហាកើតឡើង ចំពោះប្រទេសរបស់ខ្លួនឡើយ។
សូមស្តាប់ការលើកឡើងរបស់អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា៖