(ព្រះសីហនុ)៖ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជាង៣០ស្ថាប័ន ដែលចុះបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានពន្យល់អំពីវិធានការរឹតបន្តឹងសន្តិសុខ និងបង្ក្រាបល្បែងអនឡាញ នៅខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ មានប៉ូលិស និងកងរាជអាវុធហត្ថ បានធ្វើការងារល្បាតទាំងពេលថ្ងៃ និងពេលយប់។
កន្លងមក ខេត្តព្រះសីហនុ បានក្លាយជាមុខព្រួញវាយប្រហារតាមសារព័ត៌មាន និងបណ្តាញសង្គមមួយ ពាក់ព័ន្ធនឹងល្បែងអនឡាញ និងបទល្មើសផ្សេងៗ ដោយក្នុងនោះមានការជួញដូរ និងបង្ខាំងមនុស្សផងដែរ។
រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យចាត់វិធានការស៊ើបអង្កេតស៊ីជម្រៅលើរឿងទាំងនេះ ដើម្បីធានានូវសណ្ដាប់ធ្នាប់ សន្តិសុខ សន្តិភាព ជូនដល់ប្រជាពលរដ្ឋ៕
សូមស្តាប់ការលើកឡើងរបស់លោកអភិបាលខេត្ត៖