(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២២ (22nd EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការចែកពាក្យប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២៣ និងការប្រឡងតេស្តជំនាញ សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម នឹងធ្វើឡើងនៅខែមេសា ឆ្នាំ២០២៥។
ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េនេះរៀបចំដោយ ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ និងអនុវត្តដោយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ ដោយមានការសហការជាមួយគណៈកម្មាធិការបណ្តុះបណ្ដាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងដែលបង្ហាញពីលក្ខណៈ និងអត្ថប្រយោជន៍ដែលទទួលបានពីការធ្វើតេស្ដនេះ៖