(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១២ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ២០នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៨៤.៤៥ក្រាម និង៧២កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណី ឃាត់ខ្លួន៦នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តតាកែវ បង្រា្ដប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់៕