(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយតំណាងចតុភាគីនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលអញ្ជើញមកពីទីស្នាក់ការកណ្តាលអង្គការយូណេស្កូនៅទីក្រុងប៉ារីស, រាជធានីភ្នំពេញ, ប្រទេសបារាំង និងជប៉ុន។
ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាពទីស្តីការបំពេញការងាររបស់សម្តេចនាយករដ្ឋមន្ត្រី។ ជំនួបនេះធ្វើឡើងដើម្បីជជែកលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕