(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រកាសចែកសៀវភៅ «បច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌ» និង «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ» ចំនួន ៥០០ក្បាល ក្រោយទទួលបានសៀវភៅដ៏ល្អខាងលើនេះ ពីលោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
សៀវភៅ «បច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌ» និង «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ» គឺជាស្នាដៃស្រាវជ្រាវផ្ទុកទៅដោយទ្រឹស្តីបទ និងការអនុវត្ត ដែលត្រូវបានសរសេរឡើងដោយលោក សាន ប៊ុនធឿន ដើម្បីចូលរួមការកសាងមូលធនមនុស្ស ស្របតាមទិសដៅអាទិភាពកម្មវិធីនយោបាយ «មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា»។
មូលហេតុនៃការចេញផ្សាយសៀវភៅនេះ ព្រោះអ្នកនិពន្ធយល់ថា «ការចែករំលែកនូវពុទ្ធិ ជាគុណធម៌របស់អ្នកសិក្សាស្រាវជ្រាវគ្រប់គ្នា និងជាកិច្ចគួរធ្វើ»។
អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងអានអាចជាវបានក្នុងតម្លៃ ១ម៉ឺនប៉ុណ្ណោះក្នុងមួយក្បាល។ ចំពោះ សមណនិស្សិត និងនិស្សិតដែលមានលទ្ធភាពលំបាក នឹងត្រូវបានប្រគេន និងជូនដោយឥតគិតថ្លៃ ផងដែរ។
ដើម្បីទទួលបានសៀវភៅ២ក្បាលខាងលើនេះ Free សូមទំនាក់ទំនង៖
លោក ធី ចន្ធូ តាមរយៈ CoolApp: 017 888 002 ឬ Scan QR ខាងក្រោម៕