(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងភូមិបឹងធំ៣ សង្កាត់បឹងធំខណ្ឌកំបូល ប៉ែកនិរតីនៃរាជធានីភ្នំពេញ ដែលនៅឆ្ងាយដាច់ស្រយ៉ាលពីរោងចក្រទឹកស្អាតផ្សេងៗ សាងសង់ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងទំហំទឹក ប្រាក់ចំនួន ១ ៤៩៤ ០០០ ដុល្លារអាមរិក ត្រូវបានបើកការដ្ឋាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ មានសមត្ថភាពផលិតទឹកស្អាតចំនួន ៦ ០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដោយយកប្រភពទឹកពីស្ទឹងព្រែកត្នោត ត្រូវបើកសម្ពោធជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានវត្តន៍ និងអនុរដ្ឋមន្ត្រីនៃប្រទេសជប៉ុន៕

ខាងក្រោមនេះជាវីដេអូកម្រងឯកសារ ស្តីពីដំណើរការសាងសង់រោងចក្រផលិតទឹកស្អាតបឹងធំ៖